Real ចំណាយ ៣០៧ លាន​​​​ផោន​ទិញ Neymar បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់​

0
778

​ក្លឹប​​អ្នក​មាន​នៅ​អេស្ប៉ាញ Real Madrid គ្រោង​ចំណាយ ៣០៧ លាន​ផោន ក្នុង​ការ​​​ប្រមាញ់​កំពូល​ Super Star របស់​ប្រេស៊ីល Neymar ស្រប​ពេល​ Manchester City យល់​ព្រម​លើ​តម្លៃ​ខ្លួន ៧៥ លាន​ផោន​ក្នុង​ការ​នាំ​យក Riyad Mahrez មក​កាន់ Etihad Stadium នៅ​រដូវ​កាល​ក្រោយ​។

​បន្ថែម​ពី​លើ​តម្លៃ​ទឹក​ប្រាក់​ដ៏​ច្រើន​នេះ Real ត្រូវ​ចំណាយ ៤៤ លាន​ផោន​បន្ថែម​ទៀត​ ក្នុង​លក្ខខណ្ឌ​ចង់​បាន Neymar ភ្លាម​ៗ។ ​ប្រសិន​បើ​ការ​ផ្ទេរ​នេះ​កើត​​ឡើង​មែន តម្លៃ​នេះ​គឺ​ថ្លៃ​ជាង​គេ​លើ​លោក ដែល​​​មិន​ធ្លាប់​ឃើញ​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​កន្លង​មក។

ចំណែក​ជើង​​ឯក​នៅ​លីគ​កំពូល​អង់គ្លេស​រដូវ​កាល​មុន Manchester City បាន​យល់​ព្រម​ ក្នុង​ការ​នាំ​យក Riyad Mahrez ​មក​កាន់​ទឹក​ដី​របស់​​ខ្លួន​ក្នុង​តម្លៃ ៧៥​លាន​ផោន។ បើ​ទោះ​បី​តម្លៃ​នេះ City យល់​ព្រម​មែន ប៉ុន្តែ​មិន​ទាន់​មានការ​ផ្ទេរ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

​ខ្សែ​បម្រើ​ស្លាប Riyad Mahrez ​មាន​វ័យ ២៧ ឆ្នាំ​រក​បាន ៣៩ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ១៣៩ ប្រកួត​នៅ ​Leicester City ហើយ​ក៏​ធ្លាប់​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​​នៅ English Premier league រដូវ​កាល ២០១៥-២០១៦ និង​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​​ឆ្នាំ​ ប្រចាំ​តំបន់​អាហ្វ្រិក​កាល​ពី​ឆ្នាំ​២០១៦៕ ​​​​

Loading Facebook Comments ...