Chelsea នឹង​ទារ Real Madrid ១០០​លាន​ផោន​ ប្រសិន​ Hazard សុំ​ចេញ​ពី​ក្លឹប

0
110

ក្លឹប Chelsea នឹង​ពិចារណា​ទឹក​ប្រាក់​១០០​លាន​ផោន​ពី Real Madrid ប្រសិន Eden Hazard ប្រាប់​ពួក​គេ​ចង់​ចេញ​ពី​ក្លឹប។

កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​នៅ​សល់​កុងត្រា​រយៈពេល​១៨​ខែ​​ទៀត​នៅ Stamford Bridge និង​មិន​ទាន់​គិត​អំពី​ការ​ពង្រីក​កុងត្រា​នៅ​ឡើយ។ សម្រាប់ Real វិញ​បាន​តាម​ប្រមាញ់​កីឡាករ​វ័យ​២៨​ឆ្នាំ​យូរ​ណាស់​មក​ហើយ ខណៈ​កីឡាករ​ផ្ទាល់​ក៏​ធ្លាប់​បង្ហើប​ចង់​ទៅ​លេង​នៅ​អេស្ប៉ាញ​ដូច​គ្នា។​

ផ្អែក​តាម​ប្រភព Chelsea ពេល​នេះ​កំពុង​បន្ទន់​ខ្លួន​​យល់​ព្រម​លើ​សំណើ​ពី Mardid ប្រសិន​ Hazard ហារ​មាត់​ចង់​ចេញ​ពី​ក្លឹប ប៉ុន្តែ​ក្រោម​១០០​លាន​ផោន​មិន​លក់​ដាច់​ខាត។ Real Madrid ចាប់​អារម្មណ៍​ Hazard ដើម្បី​យក​មក​ជំនួស​កន្លែង Cristiano Ronaldo ដែល​ចាកចេញ​ទៅ Juventus៕ ​​​

SELL ALSO:  មក​មើល​ Rakitić ស៊ុត​ Spurs យ៉ាង​ម៉េច​ទើប​ឈ្នះ​គ្រាប់​បាល់​ល្អ​បំផុត​នៅ UCL 
Loading Facebook Comments ...