របៀបធ្វើឡុកឡាក់សាច់គោ និងធ្វើក្រូចងាំង៉ូវ

0
810

គ្រឿងផ្សំ‬

  • សាច់គោ (សាច់ផុយ) ៣ខាំ (ហាន់ស្តើងៗ)
  • សាឡាដ ១ខាំ
  • ប៉េងប៉ោះ ១ផ្លែ (ហាន់ស្តើងៗ)
  • ខ្ទឹមបារាំង ១ផ្លែ (ហាន់ស្តើងៗ)
  • ប្រេងឆា ១ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ប្រេងខ្យង ១ស្លាបព្រាកាហ្វេ
  • អំបិល បន្តិច
  • ម្សៅស៊ុប បន្តិច
  • ស្ករ ១ស្លាបព្រាបាយ
  • ខ្ទឹមស ៤កំពឹស (ចិញ្ច្រាំអោយម៉ត់)
  • ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ

‪‎របៀបធ្វើ‬

រៀបសាឡាដដាក់ក្នុងចាន រៀបប៉េងប៉ោះពីលើសាឡាដ រួចរៀបខ្ទឹមបារាំងពីលើមួយជាន់ទៀត (បើអត់ចូលចិត្តបន្លែឆៃ ត្រឡប់ខ្លាញ់សិន)។
ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមសបំពងអោយប្រែពណ៌ រួចដាក់សាច់ចូលឆាពីរបីត្រឡប់។
បន្ទប់មកដាក់ស្ករ ប្រេងខ្យង អំបិល ម្សៅស៊ុប ចូលឆាអោយឆ្អឹនសាច់ ដាក់ម្រេចចូល រួចដួសសាច់ដាក់ពីលើបន្លែជាការស្រេច៕

Loading Facebook Comments ...