បុរសធាក់ស៊ីក្លូម្នាក់ត្រូវអាជ្ញាធរវៀតណាមពិន័យ ៤៤ដុល្លារ ដោយសារកោរភ្ញៀវមិនដាក់ទឹក

0
606

អ្នកបើកស៊ីក្លូម្នាក់ត្រូវបាន ផាកពិន័យជាប្រាក់ចំនួន ១លានដុង ស្មើនឹង ៤៤ដុល្លារ ជុំវិញរឿងយកថ្លៃ ឬកោរលើស តម្លៃទៅលើប្តីប្រពន្ធ ជនជាតិអាម៉េរិក ដើមកំណើតវៀតណាមកាល ពីចុងខែមុន។

យោងតាមសារព័ត៌មាន VN Express បានចេញផ្សាយថា ការពិន័យនេះត្រូវបាន ដាក់ចេញដោយនាយកដ្ឋាន ទេសចរណ៍នៅខេត្ត ភាគកណ្តាលThua Thien Hue កាលពីថ្ងៃពុធ។

បុរសឈ្មោះ Tong Anh Thanh អាយុ ៤៣ ឆ្នាំ ត្រូវបានពិន័យជាប្រាក់ ពិន័យពីបទបទបង្ខំ ឲ្យអ្នកស្រី Helena Phan Nguyen និងប្តីឈ្មោះ Tony Nguyen ជនជាតិអាម៉េរិក ដែលមាន ដើមកំណើតវៀតណាម ធ្វើដំណើរទៅកម្សាន្ត នៅរាជវាំង Citadel កាលពីយប់ថ្ងៃទី ៣១ខែឧសភា។

លោក Thanh បានបង្ខំអ្នកដំណើរឱ្យបង់ថ្លៃ ១,៥លានដុង ស្មើនឹង ៦៥,៧៧ដុល្លារ សម្រាប់ការធ្វើ ដំណើរចម្ងាយ ៦គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាធម្មតា មានតម្លៃប្រហែលតែ ១០០.០០០ដុង ឬស្មើនឹង ៤,៣៨ដុល្លារប៉ុណ្ណោះ៕

Loading Facebook Comments ...