ដល់ក! Everton មិន​ទុក​មុខ​លត់​ក្រុម​នៅ​អូទ្រីស ២២-០

0
718

លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក Marco Silva ជា​លើក​ដំបូង​ក្រុម​នៅ​លីគ​កំពូល​អង់គ្លេស Everton បាន​​ស៊ុត​មិន​ប្រណី​ដៃ​លើ​ក្រុម​ខ្សោយ​នៅ​ប្រទេស​អូទ្រីស  ATV Irdnin លទ្ធផល​២២-០ ក្នុង​ជំនួប​មិត្តភាព​កម្ដៅ​សាច់​ដុំ។

Kevin Mirallas ទាត់​បាន​៥​គ្រាប់​ម្នាក់​ឯង​នៅ​វគ្គ​ទី​ពីរ ខណៈ​ខ្សែ​ប្រយុទ្ធ Cenk Tosun និង Oumar Niasse ទម្លុះ​សំណាញ់​ទី​បាន​ម្នាក់​៤​គ្រាប់។ កីឡាករ​វ័យ​ក្មេង​ Ademola Lookman ក៏​មិន​អន់​ទាត់​បាន Hat-Trick និង​មាន​កីឡាករ​ជា​ច្រើន​ធ្វើ​បាន​គ្រាប់​ជា​បន្តបន្ទាប់។

ចប់​ភារកិច្ច​នេះ​ក្រុម​លោក Marco Silva នឹង​ត្រលប់​ទៅ​ចក្រភព​អង់គ្លេស​វិញ​ដើម្បី​លេង​ទល់​នឹង​ក្លឹប Bury ដែល​កំពុង​លេង​នៅ​  League One នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ៕

From: sabay.com

Loading Facebook Comments ...