ជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម តើគួរបារម្ភ ឫទេ?

ការលើសជាតិខ្លាញ់ (Cholesterol) ក្នុងសរសៃឈាមជាមូលហេតុចម្បងមួយនៃជំងឺស្ទះសរសៃឈាមបេះដូង (Coronary artery disease) និងស្ទះសរសៃឈាមខួរក្បាល (Ischemic stroke) ដែលបណ្តាលឲ្យបាត់បង់ជីវិតបានយ៉ាងងាយ។

0
856

ក) មូលហេតុបង្ករួមមាន៖

  • កត្តាតំណពូជ
  • ជំងឺទឹកនោមផ្អែម
  • ជំងឺលើសឈាម ឫលើសសំពាធឈាម
  • ជំងឺខ្វះអ័រម៉ូនទីរូអីត
  • ថ្នាំមួយចំនួនដែលបង្កឲ្យលើស Cholesterol

ខ) រោគសញ្ញានៃជំងឺនេះអាចស្តែងជា៖

  • ការស្ទះសរសៃឈាម (Atheros sclerosis and related complications)
  • Xanthelasma ការកកជាតិ cholesterol លើត្របកភ្នែក
  • Tendinous xanthomas

រូបភាពពាក់ព័ន្ធ

គ) ការព្យាបាល៖

  •  ជួបគ្រូពេទ្យដើម្បីពន្យល់ពីរបបអាហារ និងប្រភេទអាហារសំរាប់ការរក្សាសុខភាពយូរអង្វែង ពិសេសប្រភេទអាហារការពារសរសៃឈាមបេះដូង
  • ធ្វើលំហាត់ប្រាណទៀងទាត់
  • ការព្យាបាលដោយថ្នាំ ដែលមានវេជ្ជបញ្ជាត្រឹមត្រូវ

ប្រសិនបើមានបញ្ហា ឬអាការៈដូចដែលបានរៀបរាប់ខាងលើ សូមអញ្ជើញទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលការប្រឹក្សា និងពិនិត្យព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់។

Loading Facebook Comments ...