ការយល់ដឹងអំពីជំងឺទល់លាមករ៉ាំរៃ!

0
147

គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ។

ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថា គ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកក្តា និងមូលហេតុជាច្រើនទៀត ដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឬសគុលដែលបង្កអោយមានជាជំងឺនេះកើតឡើងមកបាន ឧទាហរណ៍ដូចជាៈ ការឆ្លុះពោះវៀនធំ ការធ្វើអេកូពោះ ការធ្វើតេស្តឈាម…។

ក) មូលហេតុដែលអាចបង្កអោយមានបញ្ហាទល់លាមកនេះកើតឡើង មានដូចជា៖
– ជំងឺដុំសាច់ដុះនៅក្នុងពោះវៀនធំ (ជាពិសេសជំងឺមហារីកពោះវៀនធំ)
– ជំងឺខ្សោយពោះវៀនធំ (Irritable bowel syndrome)
– ជំងឺខ្សោយក្រពេញមេអំបៅ (Hypothyroidism)
– ជំងឺរលាកពោះវៀនធំរ៉ាំរៃ
– និងមានជំងឺប្រចាំរាងកាយផ្សេងៗទៀតដូចជា ទឹកនោមផ្អែម, Stroke, Sclerodermie និងជំងឺដែលបណ្តាលអោយខូច ឬខ្សោយនៃប្រព័ន្ធបញ្ជាចលនារបស់ពោះវៀនធំ ។ល។

ខ) កក្តាដែលរួមផ្សំផ្សេងៗក៏មាន ដូចជា៖
– ការគិតច្រើន ឬ Stress និងពិបាកចិត្តច្រើន
– របបអាហារប្រចាំថ្ងៃមិនត្រឹមត្រូវ
– មិនមានលំហាត់ប្រាណ
– ការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន

គ) ផលវិបាកនៃជំងឺទល់លាមក៖
– អាចបង្កទៅជាជំងឺឬសដូងបាត
– អាចអោយមានការដាច់រហែកភ្នាសរបស់បាត និងបង្កជាការធ្លាក់ឈាម ហើយមានការឈឺចាប់ពេលបន្ទោរបង់
– បើសិនជាមានការទល់លាមកនេះមានការរ៉ាំរៃយូរ វាក៏អាចបណ្តាលអោយទៅជាបញ្ហាខ្សោយពោះវៀនធំ និង ជាការប្រឈមមុខទៅនឹងជំងឺមហារីកពោះវៀនធំផងដែរ។

ជាការផ្ដាំផ្ញើ៖ យើងទាំងអស់គ្នាអាចជៀសវាង និងកាត់បន្ថយបញ្ហាមួយនេះបាន ដោយការកែប្រែរបៀបរស់នៅប្រចាំថ្ងៃ (កាត់បន្ថយការ Stress និងការគិតរឿងពិបាកចិត្តច្រើន របបអាហារត្រឹមត្រូវ និងធ្វើលំហាត់ប្រាណ…)។ ក្នុងករណីធ្ងន់ធ្ងរដូចជា ការទល់លាមកលើសពី ២ថ្ងៃ ឡើងទៅ មានការស្រកចុះទង្ងន់លឿននិងខុសពីធម្មតា មានការស្លេកស្លាំង មានការធ្លាក់ឈាមពេលបន្ទោរបង់ និងមានការឈឺចុកចាប់ក្នុងពោះរ៉ាំរៃ ។ល។

អហារការពារជំងឺទល់លាមក

«ដូច្នេះប្រសិនជាលោក លោកស្រីមានបញ្ហាទាំងអស់ដូចបានរៀបរាប់ខាងលើ ជាចំបាច់គឺសូមមេត្តាមកធ្វើការពិគ្រោះ និងពិនិត្យព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីការបង្ការសភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់អាយុជីវិតបានដោយប្រសើរបំផុត ។»

SEE ALSO: TOP 5 BEST IPHONE CHARGER CABLE IN 2019 REVIEWS

Loading Facebook Comments ...