pregnancy, motherhood, technology, people and expectation concept - close up of pregnant woman with smartphone in bed at home

ក) ផលវិបាក

សម្រាប់ស្ត្រីជាម្តាយ អាចប្រឈមនឹងៈ
– ការវះកាត់យកកូនកាន់តែច្រើនឡើង
– ការដាច់រហែកទ្វារមាសកម្រិត ៣ និង ៤
– ការធ្លាក់ឈាមក្រោយសម្រាល
– មានជំងឺ Chorioamniotite
– ការបង្ករោគនៅក្នុងភ្នាសស្បូន (endométrite)

ខ) ការតាមដានអ្នកម្តាយមានផ្ទៃពោះលើសខែ

  •  ត្រូវធ្វើការតាមដានផ្ទៃពោះអោយបានកាន់តែជាប់លាប់ ចាប់ពីអាយុគភ៌ ៤១សប្តាហ៍
  •  គួរធ្វើការតាមដាន ២-៣ដង ក្នុង១សប្តាហ៍
  •  វិធីសាស្ត្រក្នុងការធ្វើការតាមដាន៖
    •  ការថយចុះនៅចលនាបម្រាសរបស់កូនក្នុងពោះ ដែលធម្មតាស្ត្រីត្រូវការតាមដានក្នុងមួយថ្ងៃ (កូនត្រូវមានចលនាបម្រាសលើសពី ៣ដងក្នុងរយៈពេល ១ម៉ោង)។
  • ការធ្វើការវិភាគតាមរយៈ Monitoring នៅលើចង្វាក់បេះដូងកូន
  •  ការធ្វើការវិភាគ Iformatisé du RCF
  • ការធ្វើអេកូសាស្ត្រ ដើម្បីស្វែងរកនៅការថយចុះបរិមាណទឹកភ្លោះដែលត្រូវធ្វើ ២ ទៅ ៣ដង ក្នុង១សប្តាហ៍ ចាប់ពីអាយុគភ៌៤១សប្តាហ៍ឡើងទៅ (ករណីមានការខ្វះទឹកភ្លោះ ត្រូវធ្វើការជំរុញអោយឈឺពោះសម្រាល និងបន្ថែមការតាមដាន)។

ចំណាំ៖ អ្នកម្តាយទាំងឡាយត្រូវចង់ចាំអំពីកាលបរិច្ឆេទនៃពេលសម្រាល ដែលកំណត់ដោយគ្រូពេទ្យជំនាញ និងទុកដាក់ឯកសារអោយបានត្រឹមត្រូវ។ ក្នុងករណីអ្នកម្តាយមានផ្ទៃពោះលើសខែ គួរគប្បីរួសរាន់មកជួបជាមួយគ្រូពេទ្យជំនាញសម្ភពដើម្បីធ្វើការពិនិត្យ និងតាមដានឲ្យបានត្រឹមត្រូវ ដែលអាចជៀសផុតពីគ្រោះថ្នាក់ដល់ម្តាយ និងទារកក្នុងផ្ទៃ។

Loading Facebook Comments ...